នៅក្រោមភ្លៀងធ្លាក់ (Under the Rainfall)

One little girl beg for money during the raining

រូបថត៖ វិរិយ៉ា ​

កាលពីម្សិលមិញ នៅទីក្រុងភ្នំពេញមានភ្លៀងធ្លាក់ជាខ្លាំង ហើយនៅតាមបណ្តា​ផ្លូវ​មួយ​ចំនួន​ក៏​មាន​ទឹកលិច​ធ្វើឲ្យ​មាន​ការ​លំបាកដល់អ្នកធ្វើដំណើរផង ដែរ ហើយអ្នកដំណើរខ្លះក៏បង្ខំចិត្តចូលជ្រកភ្លៀងសិន​ រងចំារហូតដល់​ភ្លៀង​ស្រាក​បន្តិច​សិន​ទើបបន្ត​ដំណើរ​បន្តទៀត​។​នៅពេល​ដែលភ្លៀង​កំពុង​តែធ្លាក់​ ខ្ញុំក៏បានថតរូបមួយសន្លឹកខាងលើនេះឡើង។ តើអ្នកទាំងអស់គ្នា​យល់យ៉ាងណាដែរចំពោះរូបនេះ? មែនហើយ! វាមិនមែនជារូបថតដែលថតបានស្អាត និង​ច្បាស់​ដូច​អ្នក​អាជីព​នោះទេ​ ម្យ៉ាង​ទៀតក៏​មិន​មែនជារូបថត​ដែលប​ង្ហាញ​តែពី​ទិដ្ឋភាព​របស់ទឹក​ភ្លៀងដែល​កំពុងតែ​បង្អុរ​មក​នោះ​ដែរ​​ តែវា​ជា​រូបថត​​មួយ​ដែល​ធ្វើ​ឲ្យខ្ញុំ​មាន​ភាព​ក្ដុកក្ដួល​ និង​ខ្លោច​ផ្សា​ជា​ខ្លាំង​ចំពោះ​ជីវិត​ពិត​របស់​ក្មេង​ម្នាក់​។

 សូមពិនិត្យមើលរូបថតដោយយកចិត្តទុកដាក់បន្តិច នោះអ្នកទាំងអស់គ្នា​នឹងឃើញថា នៅពីមុខឡានពណ៌ខ្មៅ មាន​ក្មេង​ម្នាក់​ ដែលខ្ញុំ​ផ្ទាល់ក៏​មិន​អាច​កំណត់​បានថាជាក្មេងស្រី ឬប្រុសនោះដែរកំពុងតែរត់​សំុ​ប្រាក់​ពី​អ្នក​ដំណើរ​ក្នុង​អំឡុង​ពេល​ភ្លៀង​កំពុង​តែធ្លាក់។ ថ្វីបើខ្ញុំពុំអាចកំណត់​អត្ត​សញ្ញាណ​របស់​​គេ​បាន​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំជឿ​ជាក់បំផុតនោះ​គឺ ក្មេង​ម្នាក់​នេះ​ ឬក៏​គ្រួសារ​របស់​គេ​ គឺ​មា​ន​ជីវភាព​ខ្សត់ខ្សោយ​ ក្រ​លំបាក​ ទើប​ធ្វើ​ឲ្យ​គេ​សុខ​ចិត្ត​ទំលាក់ចោល​នូវ​ភាពអៀន​ខ្មាស ហើយ​លើកដៃ​សំុប្រាក់ពី​អ្នកដ​ទៃបែប​នេះ។ ពិភពលោក​នេះ​ពិត​ជា​អយុត្តិធម៌​ណាស់​មែនទេ​? ហេតុអ្វី​បានជា​មនុស្ស​​ដូចតែគ្នា​ តែអ្នកខ្លះ​បែររង​ទុក្ខ​លំបាក​ នៅពេល​ដែលអ្នក​ខ្លះ​កំពុង​តែ​សើច​ស​ប្បាយ។​ បើសិន​ពួ​ក​គេ​អាច​ចែក​រំលែកនូវ​ក្ដីសប្បាយ​នោះជាមួយគ្នា ​នោះពិ​ភពលោក​នឹង​លែង​អយុត្តិធម៌​ហើយ​មែនទេ​? ពិភពលោក​នឹង​បាន​ស្ងប់សុខ​ហើយ​មែន​ទេ​​? ​បើ​ដូច្នេះ​មែន​ ហេតុអ្វី​មិន​ចែក​រំលែក​ខ្លះ​ទៅ?

 វប្បធម៌ចែករំលែកគួរតែមានសម្រាប់កុមារ ពិសេសកុមារកម្ពុជា ដែលកំពុងជួប​ប្រទះ​នឹង​បញ្ហា​ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​កុមារ​​នៅកម្ពុជា​នឹង​​​​​ទទួល​បាន​សិទ្ធិ​ដែលពួកគេគួរតែទទួលបានយ៉ាងពេញលេញ ហើយទទួលបាន​នូវការ​ការពារ ការអប់រំ សេវា​សុខភាព និង​ការគាំ​ពារផ្សេងៗទៀងពីសំណាក់​ក្រុមគ្រួសារ អ្នកជុំវិញខ្លួន និងពិសេសពីរដ្ឋ។

វិរិយ៉ា

Advertisements
Categories: Child Abuse | Leave a comment

Post navigation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: